Thailand News

Style0. Powered by Blogger.

ត្រួយ​ស្វាយ​អាច​ព្យាបាល​ជំងឺទឹកនោម​ផ្អែម​បាន



បើ​យោង​តាម​ឱសថ​បុរាណ​នៅ​តំបន់​អាស៊ីខាង​កើត​បាន​បង្ហាញ​ថា ស្លឹក​ស្វាយជារុក្ខ​ជាតិដែលមាន​រស់​ជាតិ ជូរ, ផ្អែម, ចត់, ត្រជាក់...​ ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​​ដូចជា ក្អក, រលាក​ទង​សួត, មាន​សភាពធ្ងន់ធ្ងរ ឬ​ហើម​រ៉ាំ​រ៉ៃ។ លើសពី​នេះ​ទៅ​ទៀត​គុណភាព​នៃការ​ស្លឹ​កស្វាយ​អាចជួយ​បង្ការ​បញ្ហា​សសៃឈាម​ ក្នុង​ភ្នែក ដែល​បណ្តោល​មក​ពី​ជំងឺ​ទឹកនោម​ផ្អែម។

លទ្ធិផល​នៃការ​សិក្សា​ដំបូង​ដោយសាលកវិទ្យាល័យ Queensland (អូស្ត្រាលី) បាន​បង្ហាញ​ថា សមាសធាតុ​មួយចំនួន​នៅ​ក្នុង​ផ្លែ​ស្វាយ​មាន​ឥទ្ធិពល​ព្យាបាល​ស្រដៀង​គ្នា​ទៅ ​នឹង​ថ្នាំ​សម្រាប់ព្យាបាល​ជំងឺទឹកនោម​ផ្អែម និងការកាត់​បន្ថយ​កូឡេ​ស្តេរ៉ុល។ ដូច្នេះ​គ្រូពេទ្យ​នៅ​ប៉ែក​អឺរ៉ុបជាច្រើន​បាន​ប្រើ​ស្លឹក​ស្វាយ​ព្យាបាល​ ជំងឺទឹកនោម​ផ្អែម គឺមាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង។

ម្យ៉ាង​ទៀត​​លទ្ធផល​នៃការសិក្សា​បាន​បង្ហាញ​ថា​សន្ទស្សន៍ជាតិស្ករ នៅក្នុង​ស្វាយ​មានកម្រិត​ទាប​ណាស់ ដូច្នេះ​ហើយ​ស្វាយ​មិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ខ្លាំ​ក្នុងការ​បង្កើន​បរិមាន ​ណ​នៃជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើយ។


ការប្រើប្រាស់ស្លឹក​ស្វាយ​ដើម្បី​ព្យាបាល​ជំងឺទឹកនោមផ្អែម៖

យក​ស្លឹក​ស្វាយ ៥សន្លឹក និងកាត់វា​ជាសសៃៗដាក់​ចូល​ទៅ​ក្នុងកែវ ឬ​ប៉ាន់តែក៏បាន រួច​ចាក់​ទឹក​ក្តៅ​ចូល​ទុ​ក្ខ​ឲ្យបាន​មួយយប់។ ​រាល់ព្រឹក​អ្នក​ត្រូវ​ផឹក​មួយ​ពែង​ដើម្បី​ទទួលបាន​សាច់​ឈាម​​ ស្រស់ថ្លាឡើងវិញ។

នៅក្នុង​ទីក្រុង​នៃប្រទេស​មួយ​ចំនួន​គឺកម្រមាន​ស្លឹក​ស្វាយ​ស្រស់​ណាស់ ដូច្នេះ​ត្រូវ​រក្សា​ស្លឹក​ដោយបេះមកហាល​ក្នុងម្លប់​រហូត​ដល់​ស្ងួត។ នៅពេល​ដែលអនុវត្ត​អ្នក​ត្រូវ​កំទេច​ស្លឹក​ស្វាយ​ឲ្យ​ម៉ត​ជាមុនសិន រួច​យក​ស្លឹក​ស្វាយ​កន្លះ​ស្លាប​ព្រាកាហ្វេ​ទៅលាយជាមួយ​ទឹកមួយកែវ សម្រាប់ផឹក​នៅពេល​ព្រឹក និ​ពេល​រសៀល។


ចំណាំ៖ 

- ចំពោះថ្នាំ​ទាំង​អស់​ជួយ​កាត់បន្ថយ​ជាតិស្ករ​ក្នុងឈាមប្រកប​ដោយប្រសិទ្ធិភាព ដូច្នេះអ្នក​គួរតែចង់​ថា​មិនត្រូវ​អនុវត្ថច្រើន​ដល់​ក្នុង​មួយថ្ងៃនោះ​ទេ ព្រោះវា​អាចធ្វើ​​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុងឈាម​ធ្លាក់ចុះទាបពេក អាច​នឹង​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ទៅ​វិញ

- កុំ​ទឹក​​ស្វាយ​នៅពេល​ដែល​អ្នក​ផឹក​ថ្នាំ​ផ្សេងទៀត អ្ន​កអាចផឹក​ចន្លោះ​ពី​គ្នា​ប្រហែល​ជា ២ទៅ៣ម៉ោង ដូច្នេះ​វា​មិន​អាច​ធ្វើ​ឲ្យប៉ះពាល់ដល់ការ​ស្រូបយក​ជាតិថ្នាំផ្សេងៗឡើយ៕
Back To Top